ព័ត៌មានជាតិ

របួសធ្ងន់ម្នាក់ បន្ទាប់ពីជិះម៉ូតូបុកជាមួយរថយន្តកំពុងបើកឆ្លងផ្លូវ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែល បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ម្នាក់ ខណ:ពេលជិះម៉ូតូមួយគ្រឿងជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿង ដែលកំពុងបើកបត់ឆ្លងផ្លូវយ៉ាងពេញទំហឹង។

ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៦និង៥០នាទីព្រឹក ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ ទីតាំងស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបាមឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2BH-3178 ដែលបើកបរក្នុងទិសដៅពីកើតទៅលិចរហូតមកដល់ចំណុចកើតហេតុបានបត់ឆ្វេងឆ្លងផ្លូវ ស្របពេលនោះក៏មានបុរសម្នាក់បើកបរម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AM-0614 បើកបរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន ហ្រ្វាំងមិនជាន់ក៏ជ្រុលទៅបុករថយន្តយ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាតសម្ភារ:ទាំងសងខាង ចំណែកអ្នកបើកបរម៉ូតូរងរបួស បញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់កន្លែងកើតហេតុនិងឲ្យភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នាដោយឯកភាពយករថយន្តនឹងម៉ូតូ ទៅជួសជុលរៀងៗខ្លួនព្រោះមិនចង់វែងឆ្ងាយ៕

មតិយោបល់