ព័ត៌មានជាតិ

ប្រកាសស្វែងរកចាប់ខ្លួនមុខសញ្ញាតាមដីកាមានជូនរង្វាន់ជាការលើកទឹកចិត្តចំនួន ២លានរៀល ព្រមទាំងរក្សាការសម្ងាត់ជូន

ត្បូងឃ្មុំៈ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំសូមជម្រាបជូនសាធារណៈជនពិសេសបងប្អូនប្រជាពលរដ្ឋដែលបានរស់នៅក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ ឲ្យបានជ្រាបថា:មុខសញ្ញាឈ្មោះ ខុន ក្រឹម ភេទប្រុស កើតនៅភូមិផ្អាវឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម និងបច្ចុប្បន្នមានទីលំនៅភូមិឆ្លូង១ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមានរូបថតខាងលើគឺជាមុខសញ្ញាមានដីកាស្វែងចាប់ខ្លួន ចំនួន ៣ដីកាក្នុងការចាប់ខ្លួន។
ប្រសិនបើបងប្អូនប្រជាពលរដ្ឋទាំងអស់បានឃើញ សូមផ្ដល់ព័ត៌មានជូនសមត្ថកិច្ចនគរបាលយើងខ្ញុំឈានទៅដល់ការចាប់ខ្លួនជនល្មើសខាងលើស្នងការរដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងជូនរង្វាន់ជាការលើកទឹកចិត្តចំនួន ២លានរៀល ព្រមទាំងរក្សាការសម្ងាត់ជូន។
លេខទំនាក់ទំនង:០៨៨ ៨៩៨ ៣៥៥៨ សូមគោរពអរគុណ៕

 

មតិយោបល់