ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាចម្រៀង Chris Brown ត្រូវបាន​ឃាត់ខ្លួន​កាល​ពី​ម្សិលមិញ​

​តារាចម្រៀង Chris Brown ត្រូវបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ បន្ទាប់​ពី​តារា​ចម្រៀង R&B រូប​នេះ​មិន​បាន​បង់ប្រាក់​ធានា​លើ​ដីកា​របស់​តុលាការ ដែល​ចេញ​កាលពី​ឆ្នាំ ២០០៩ ករណី​វាយ​លើ​តារាចម្រៀង Rihanna ជា​អតីត​គូស្នេហ៍​។​
​អាជ្ញាធរ​បាន​បញ្ជាក់ថា តារាចម្រៀង Chris Brown ត្រូវបាន​ឃាត់ខ្លួន​នៅក្នុង​តំបន់ Malibu ដែល​ជា​កន្លែង​លោក​ស្នាក់នៅ ហើយ​ការឃាត់ខ្លួន​នេះ Chris Brown ក៏​បាន​សហការ​ជាមួយ​សមត្ថិកិច្ច​ផង​ដែរ​។​

​ក្រោយ​ពី​ការឃាត់ខ្លួន​ពុំ​មាន​ព័ត៌មាន​លម្អិត​ណាមួយ​បញ្ជាក់ឲ្យ​ដឹង​ឡើយ ប៉ុន្តែ​ចៅក្រម​តុលាការ​ជាន់ខ្ពស់ បាន​ច្រានចោល​សំណើ​មួយ​របស់​ព្រះរាជអាជ្ញា​របស់​ទីក្រុង Los Angeles ស្នើឲ្យ​ដាក់គុក​តារាចម្រៀង​៕​
Chris Brown

មតិយោបល់