ភ្នំពេញៈ (ព័ត៌មានបឋម) នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ មានករណីរថយន្តក្រុមហ៊ុន បេតុង សម្បត្តិ មានហេង ប្រភេទក្រឡុកស៊ីម៉ងត៍ មួយគ្រឿង បើកបរសុខៗ ស្រាប់តែបាក់ស្រុតផ្លូវ បណ្តាលឲ្យរងការខូចខាត ទីតាំងស្ថិតនៅភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ បន្ទាប់ពីកើតហេតុភ្លាមៗ អាជ្ញាធរនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យមើល នៃការបាក់ស្រុតផ្លូវនេះផងដែរ ។
សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀតនៅពេលក្រោយ ៕
មតិយោបល់