បាត់ដំបងៈ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកវរៈសេនីយ៍ទោ សុង សុភ័ក្ត្រ អធិការនគរបាលស្រុកភ្នំព្រឹក កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បានសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពេជ្រចិន្តា បង្រ្កាបករណី រក្សាទុក ដួញដូរ ឬដឹកជញ្ជូននូវដារធាតុញៀន ដោយខុសច្បាប់ចំនួន០២លើក។
ការបង្រ្កាបនោះ លើកទី១ ធ្វើឡើងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង២ និង១០នាទីរសៀល នៅចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្តា ចាប់ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះឈុន មេតា ហៅតឿភេទប្រុស អាយុ២៣ឆ្នាំ រស់នៅ ភូមិ ឃុំខាងលើ ដកហូតម្សៅក្រាមស ថ្លាចំនួន០៧កញ្ចប់ ដែលសង្ស័យជាសាធាតុញៀន ទូរស័ព្ទចំនួន០១គ្រឿង និងសំភារៈសំរាប់ជក់គ្រឿងញៀនមួយចំនួនទៀត។
លើកទី២ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង៣ និង៤៥នាទីរសៀល នៅចំណុចភូមិអូរ ឃុំពេជ្រចិន្តា ចាប់ឃាត់ខ្លួនជនសង្ស័យ០១នាក់ទៀត ឈ្មោះ សិុន ចាន់ភេទប្រុសអាយុ៣៥ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ ដកហូតគ្រាប់ថ្នាំមានរាងមូលសំប៉ែតពណ៍ស្លាទុំមានអក្សរWy ចំនួន១០គ្រាប់ សង្ស័យជាសាធាតុញៀន។
ករណីខាងលើនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យទៅការិយាល័យជំនាញដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់