ឧត្តរមានជ័យៈ សមាគមអតីតយុទ្ធជនកម្ពុជា បាននាំយកប្រាក់បេឡាមរណ សង្គ្រោះ ប្រគល់ជូនគ្រួសារអតីតយុទ្ធជន ដែលបានទទួលមរណភាព ចំនួន២នាក់ នៅស្រុកអន្លង់វែង កាលពីវេលាម៉ោង១០និង២០នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦។
ទឹកប្រាក់បេឡាមរណសង្គ្រោះ សរុបចំនួន៨.០០០.០០០រៀល នាំយកទៅប្រគល់ដោយ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ស្រុកអន្លង់វែង សហការជាមួយក្រុមការងារ ស.អ.ក.ខេត្ត ដល់គ្រួសារសពអតីតយុទ្ធជន ដែលទទួលមរណភាពចំនួន២នាក់។
គ្រួសារអតីតយុទ្ធជន ទី១. ឈ្មោះ ប៉េង សេង ភេទប្រុស អាយុ៦៦ឆ្នាំ អតីតយោធាពិការ រស់នៅភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ដែលមរណភាពដោយជម្ងឺ កាលពី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ ទទួលបានថវិកាចំនួន៤.០០០.០០០រៀល។ទី២. ឈ្មោះ មិញ វ៉ាន់ ភេទប្រុស អាយុ៥៧ឆ្នាំ អតីតយោធាពិការរស់នៅភូមិទឹកជប់ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ដែលទទួលមរណភាពដោយខ្យល់គរ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ ទទួលបានថវិកាចំនួន៤.០០០.០០០រៀល ដូចគ្នាដែរ៕
មតិយោបល់