ព័ត៌មានសិល្បៈ និងកម្សាន្ត

ដល់ថ្ងៃប្រឡងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បេក្ខភាព MUC កញ្ញា រាសី ស្រាប់តែធ្លាក់ពីលើកាំជណ្តើរ

(ភ្នំពេញ)៖ បេក្ខភាពប្រកួតបវរកញ្ញាចក្រវាលកម្ពុជា Miss Universe Cambodia ឆ្នាំ២០២២ កញ្ញា Reasey ចូលមកដល់ថ្ងៃប្រឡងថ្ងៃនេះហើយ បែរជាមានគ្រោះថ្នាក់ទៅវិញ ដោយគ្រប់គ្នាកំពុងតែបារម្ភខ្លាំងខ្លាចនាងមិនបានចូលរួមប្រកួតនៅថ្ងៃនេះ ព្រោះជាវគ្គប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផង។

បន្ទាប់ពីបេក្ខភាពប្រកួតបវរកញ្ញាចក្រវាលកម្ពុជា Miss Universe Cambodia ឆ្នាំ២០២២ កញ្ញា Reasey ធ្វើការហាត់សមកាលពីល្ងាចមិញរួចមកជាមួយក្រុមការងារ ដើម្បីប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ដែលមានការប្រកួតដូចជា ឈុតតំណាងជាតិ ឈុតរាត្រីសមោលស និងការបង្ហាញទេពកោសល្យរបស់បេក្ខនារី ស្រាប់តែទទួលបានដំណឹងថា បេក្ខភាពរូបនេះ បានជួបបញ្ហាថ្លោះជើងធ្លាក់ពីលើជណ្តើរ បន្ទាប់ពីហាត់សមកាលពីល្ងាចមិញ។

គ្រប់គ្នាកំពុងតែបារម្ភខ្លាចនាងមិនអាចចូលរួមប្រកួតបាន នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ដោយផ្អែកលើសំដីគ្រូពេទ្របានប្រាប់កុំឲ្យនាងដើរ ហើយត្រូវសម្រាកឲ្យបានច្រើនផងដែរ។ចំណែកអ្នកគាំទ្រនាង បារម្ភគ្រប់គ្នារហូទមានអ្នកជូនពរនាង ឲ្យឆាប់ជាដើម្បីបានចូលរួមប្រកួតនៅវគ្គនេះបាន ដោយអ្នកខ្លះបាននិយាយថា ទាល់តែពេល Perform មានអ្នកគ្រា២នាក ចំណែកអ្នកខ្លះទៀតថា នាងដើរស្អាតណាស់ មិចបានជាអីច្ចឹង រីឯអ្នកខ្លះទៀតថា ដល់ថ្ងៃប្រកួទហើយ សង្ឃឹមថាអ្វីៗនិងល្អប្រសើរឡើង

មតិយោបល់