កំពង់ឆ្នាំងៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្ដាញសង្គមបានឲ្យដឹងនៅព្រឹកថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៦និង៣០នាទី មានករណីអំពើឃាតកម្មកើតឡើងនៅចំណុចមុខផ្ទះ ឈ្មោះ ញឹក សួង ក្នុងភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
បង្កឡើងដោយជនសង្ស័យម្នាក់ឈ្មោះ ស៊ុន ចន្ទរ៉ា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែររស់នៅក្នុងភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ បានយកកាំបិតផ្គាក់ដងឈើពីក្នុងរោងដុតក្រឡានមកកាប់លើជនរងគ្រោះ ឈ្មោះ សួស ចាន់រ៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំជាមួយគ្នា ចំក្បាលចំនួនមួយកាំបិតបណ្តាលអោយរងរបួសធ្ងន់ និងបានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
មូលហេតុ ជនសង្ស័យខឹងនិងចោទជនរងគ្រោះថាតែងតែលួចប៊ីដុងទឹកសុទ្ធរបស់ខ្លួនយកទៅលក់ជាញឹកញាប់។
ក្រោយពេលកើតហេតុកម្លាំងជំនាញ បានចុះទៅដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនមក ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
មតិយោបល់