ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ករណីធាក់ផ្តួល និងប្រើខ្សែក្រវ៉ាត់ដេញវាយយកម៉ូតូ

ភ្នំពេញ: នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០៩និង ៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ករណីលួចមានស្ថានទម្ងន់ទោស ដោយប្រព្រឹត្តអំពើហិង្សា (ប្រើជើងធាក់ផ្តួល ប្រើខ្សែក្រវ៉ាត់ដេញ វាយ និងវាយតប់យកម៉ូតូ) កាលពីថ្ងៃទី២៩-០៥-២០២២ វេលាម៉ោង០៣ និង០៩នាទី នៅចំណុចម្តុំបន្សាបគ្រឿងញៀន ឱកាសខ្ញុំ ផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ០៣នាក់ ។

ឃាត់ជនសង្ស័យ០៣នាក់៖ ១-ឈ្មោះ ម៉ាន់ កែវជីវិត ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។ ២-ឈ្មោះ រុំ ថារិទ្ធ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។ ៣-ឈ្មោះ ណាង រតនា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) បានធ្វើសកម្មភាពប្រើជើងធាក់ផ្តួលប្រើខ្សែក្រវ៉ាត់ដេញវាយ និងវាយតប់យក ម៉ូតូ០១គ្រឿង ម៉ាកហ្សូមឺអ៊ិច ពណ៌ទឹកក្រូច ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ 1GM-1953 របស់ជនរងគ្រោះឈ្មោះ ជុំ សិរីសួរ ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការ ស្នាក់នៅផ្ទះលេខ៧៧ ផ្លូវ១៨៤ ភូមិសំរោងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

សម្ភារ:បាត់បង់៖ ម៉ូតូ០១គ្រឿង ម៉ាកហ្សូមឺអ៊ិច ពណ៌ទឹកក្រូច ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ 1GM-1953 ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់