បាត់ដំបងៈ កាលពីថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២០២២ ត្រូវនឹងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោងប្រមាណ១០និង០០នាទី នៅចំណុចភូមិអូរធំ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីលួចមានស្ថានទម្ងន់ទោស ( កាច់សោរម៉ូតូ ) កើតឡើងចំនួន០១លើក ដែលបង្កដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណចំនួន០២នាក់ ភេទប្រុស ជិះម៉ូតូម៉ាក ឃ្លិច (click) ពណ៌ស មិនស្គាល់ស្លាកលេខ បានធ្វើសកម្មភាពលួចកាច់សោម៉ូតូ របស់ជនរងគ្រោះឈ្មោះ សន សែន ភេទប្រុស អាយុ ៥៦ ឆ្នាំ មានទីលំនៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ក្នុងខណៈដែលជនរងគ្រោះទុកម៉ូតូនៅក្បែរផ្លូវ ហើយចូលទៅក្នុងព្រៃនៅទីនោះ ។
ម៉ូតូបាត់បង់៖ ម៉ាក Hzonda dream ស៊េរីឆ្នាំ 2017 ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ 1O- 2423 ។
ពេលធ្វើសកម្មភាពរួចជនសង្ស័យ បានគេចខ្លួនបាត់តែម្តង ហើយនៅក្រោយ កើតហេតុជនរងគ្រោះបានប្តឹងពីករ ណីនេះមកសមត្ថកិច្ចនគរបាល ហើយរហូតដល់វេលាម៉ោង១៤និង២០នាទី ថ្ងៃខែឆ្នាំដដែល នៅចំណុចភូមិសាមសិប ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង អនុវត្តតាមយោបល់បញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរ បាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានដឹកនាំកម្លាំងជំនាញផ្នែកយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំព្រឹក នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកំរៀង ដែលមានលោកវរសេនីយ៍ទោ វេ គឹមចត់ ជាអធិការនគរបាលស្រុក ស្រាវជ្រាវនិងឃាត់ខ្លួនជន សង្ស័យចំនួន០២នាក់ជាមុខសញ្ញាខាងលើនោះគឺ៖
១-ឈ្មោះ ម៉ុន មាយ ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
២-ឈ្មោះ ហេង ចាន់ធី ហៅ ង៉ោល ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅភូមិសាមសិប ឃុំ តាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ។
សមត្ថកិច្ចដកហូតបាន៖ -ម៉ូតូម៉ាក Hzonda dream ស៊េរីឆ្នាំ 2017 ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1O- 2423 (ជាម៉ូតូ របស់ជនរងគ្រោះ ) -ម៉ូតូ មួយគ្រឿងម៉ាក Honda click ពណ៌ស ស៊េរីឆ្នាំ2022 ពាក់ស្លាកលេខបាត់ដំបង 1AN-6296 (ជាម៉ូតូរបស់ ជនសង្ស័យជិះធ្វើសកម្មភាព) -ទូរស័ព្ទដៃ០១គ្រឿង( ចាស់) ។
នៅពេលនេះជនសង្ស័យទាំង០២នាក់ និងវត្ថុតាងខាងលើ ត្រូវបានរៀបចំសំណុំរឿង បញ្ជូនមកការិយាល័យជំនាញ អនុវត្តបន្តតាមនីតិវិធីច្បាប់ ៕
មតិយោបល់