ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្ត Lexus NX200t បុកជាមួយម៉ូតូសណ្តោងរ៉ឺម៉កម៉ូតូដឹកធ្យូង ខណៈពេលកំពុងបើកឆ្លងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកបររ៉ឺម៉ក រងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះភ្លាមៗ ចំណែករថយន្ត ខ្ទេចផ្នែកខាងមុខ ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ទីតាំងស្ថិត នៅតាមផ្លូវជាតិលេខ៤ ភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅទីតាំងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញ រថយន្តម៉ាក Lexus NX200t មួយគ្រឿង ពាក់ស្លាកលេខ កម្ពុជា J.LIN.66 បើកបរក្នុងទិសដៅ ពីកើតទៅលិច រហូតមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូសណ្តោងរ៉ឺម៉កម៉ូតូដឹកធ្យូង បានបើកឆ្លងពីជើងទៅត្បូង កាត់ទទឹងផ្លូវជាតិលេខ៤ បណ្តាលឲ្យវាក់អើជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកពេញទំហឹង បណ្តាលឲ្យអ្នកបើកបររ៉ឺម៉ករបួសធ្ងន់បញ្ជូនទៅសង្រ្គោះភ្លាមៗ ចំណែកម៉ូតូនិងរថយន្តរងការខូចខាតទាំងសងខាង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំង និងរាយការណ៍បន្តទៅផ្នែកជំនាញចរាចរណ៍ ចុះធ្វើការវាស់វែងយកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយ៕
មតិយោបល់