ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលនៅថ្ងៃទី៥ កក្កដានេះ បានបង្ហាញពីការបង្កើតតុលាការកាងារ ដែលនឹងចេញជាផ្លូវការក្នុងពេលឆាប់ខាងមុខនេះ។ តុលាការនេះបង្កើតឡើងគឺដើម្បីផ្តល់យុត្តិធម៌បន្ថែម ទៅដល់ភាគីពាក់ព័ន្ធ និងដោះស្រាយវិវាទនិងកង្វល់ផ្សេងៗដែលកើនឡើងនៅក្នុងសង្គមសម្រាប់សុខដុមនីយកម្មរបស់ប្រជាជនកម្ពុជាទាំងមូល។ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងកាងារ និងបណ្តុះបណ្តាលវិជ្ជាជីវះមានប្រសាសន៍ថា ការរៀបចំនិតិវិធីរបស់តុលាការការងារនេះគឺពង្រឹងនីតិវិធីដោះស្រាយវិវាទនៅតាមមូលដ្ឋាន និងការអនុវត្តច្បាប់សហជីព ច្បាប់ស្តីពីការងារ ក៏ដូចជាច្បាប់ផ្សេងៗទៀតនៅមូលដ្ឋាន ដែលដោះស្រាយមិនចប់ហើយរុញមកអាជ្ញាកណ្តាល អាជ្ញាកណ្តាលរុញបន្តមកតុលាការការងារជាអ្នកសម្រេចចុងក្រោយទាក់ទិននឹងតុលាការ ការងារនេះ…
មតិយោបល់