ព័ត៌មានជាតិ

ជិត១០០០០ដុល្លារ ដែលជនសង្ស័យលួចបានសម្រេចនៅសង្កាត់ប៉ៃលិន

ប៉ៃលិន: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅវេលាម៉ោង០៩និង០០នាទីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ កម្លាំងផ្នែកកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានទទួលពាក្យបណ្តឹង ករណីលួច កាបូបលុយ មួយករណី នៅចំណុចកន្លែងលក់សាច់គោ ផ្សារសាមគ្គី ស្ថិតក្នុងភូមិប៉ាហុីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ជនរងគ្រោះឈ្មោះ ម៉ែន នឿន ភេទស្រី អាយុ៥៩ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
សម្ភារ:បាត់បង់រួមមាន.ប្រាក់បាតចំនួន ១០០,០០០បាត (មួយសែនបាត).ប្រាក់រៀលប្រហែលចំនួន ១លានរៀល
ខ្សែកលោហ:ធាតុពណ៍រលឿង១ខ្សែទំងន់៣ជី តម្លៃប្រហែល ៦៦០$ ។
ក្រវិលលោហ:ធាតុពណ៌លឿងចំនួន០១គូរ តម្លៃ៣៥០០បាត
ខ្សែដៃលោហ:ធាតុពណ៌លឿងមួយខ្សែ តម្លៃ ៣,០០០,០០០រៀល(បីលានរៀល)
សរុបជាទឹកប្រាក់ប្រហែល ៥,០០០ដុល្លា(ប្រាំពាន់ដុល្លារ)
បច្ចុប្បន្នកម្លាំងផ្នែកព្រហ្មទណ្ឌ និងកម្លាំងផ្នែកសន្តិសុខនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន រួមទាំងកម្លាំងប៉ុស្តិ៍រដ្ឋបាលប៉ៃលិន សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កំពុងធ្វើការស្រាវជ្រាវ និង ស៊ើបអង្កេត រកមុខសញ្ញារបស់ជនសង្ស័យ៕

 

មតិយោបល់