ព័ត៌មានជាតិ

ព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន ធ្វើដំណើរតាមរថយន្តឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ និងកំពង់ចាម

ភ្នំពេញៈ យោងតាមទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះថា “នៅព្រឹកថ្ងៃទី២៣ ខែសីហា នេះ ខ្ញុំកំពុងធ្វើដំណើរពីភ្នំពេញឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ និងកំពង់ចាម ដើម្បីពិនិត្យមើលសមិទ្ឋផលជាតិ និងចុះសួរសុខទុក្ខមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅតាមខេត្ត។ ទន្ទឹមនឹងនេះ ខ្ញុំនឹងពិនិត្យនិងដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនប្រជាពលរដ្ឋយើងផងដែរ”។

សម្ដេចតេជោបានបញ្ជាក់បន្ថែមថា សូមអភ័យទោស ប្រសិនបើខ្ញុំមិនបានចុះសួរសុខទុក្ខបងប្អូន និងក្មួយៗ ចៅៗ គ្រប់ទីកន្លែង អាស្រ័យដោយពេលវេលាតិច និងធ្វើដំណើរផ្លូវឆ្ងាយផង។ សូមជូនពរជនរួមជាតិជួបតែសំណាងល្អគ្រប់ៗគ្នា និងសូមជូនពរក្មួយៗ ចៅៗ សិស្សានុសិស្សប្រឡងសញ្ញាបត្រទុតិយភូមិបានជាប់ទាំងអស់គ្នានៅថ្ងៃនេះ៕

photo_2016-08-23_07-45-46

មតិយោបល់