ភ្នំពេញៈ នៅវេលាយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្ត១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 2V-6111 ពណ៌ស និងរថយន្ត១គ្រឿងទៀត ពាក់ស្លាកលេខព្រះសីហនុ 2A-8063 បុកគ្នាពេញទំហឹង បណ្តាលឲ្យខ្ទាតទៅប៉ះដើមឈើ រងការខូចខាតទាំងសងខាង ក្នុងហេតុការណ៍នេះ គ្មានមនុស្សរងរបួសនោះទេ ទីតាំងស្ថិតតាមបណ្តោយផ្លូវ៤៣២ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មុនពេលកើតហេតុ គេឃើញរថយន្តទាំងពីរគ្រឿង បើកបរធ្វើដំណើរតាមបណ្តោយផ្លូវលេខ ៤៣២ ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តទាំងពីរគ្រឿងនេះ បុកគ្នាពេញទំហឹងតែម្តង បណ្តាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងធ្ងន់ធ្ងរ ។ ក្នុងហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនមានមនុស្សរងរបួសនោះទេ ។
នៅក្រោយពេលកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ នៅក្នុងមូលដ្ឋានបានចុះទៅអន្តរាគមន៍ផងដែរ ។ បន្ទាប់មកបានឲ្យភាគីទាំងពីរធ្វើការចរចាគ្នា ដើម្បីដោះស្រាយបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ។ បើការចរចានេះ មិនត្រូវគ្នានោះទេ សមត្ថកិច្ចនឹងធ្វើការវាស់វែងយកទៅរថយន្តទាំងពីរគ្រឿងនេះ ទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមនីតិវិធីផ្លូវច្បាប់ ៕



មតិយោបល់