ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពីរគ្រឿង និងគោយន្តកន្រ្តៃមួយគ្រឿងបុកគ្នា បណ្តាលឲ្យស្លាប់ម្នាក់រងរបួស៣នាក់

សៀមរាប: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១១ និង៣០ នាទី ត្រង់ចំណុចខាងលិចស្ពានឫស្សីលក១០០ម៉ែត្រ ចន្លោះបង្គោលគីឡូម៉ែត្រ ២៥៨និង ២៥៩ ស្ថិតនៅក្នុងភូមិដូនរាជ្យ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប លើផ្លូវជាតិលេខ៦ មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត HYUNAl MIGHTY និង រថយន្ត HYUNAI COUNTY និង គោយន្តកន្រៃ្ត ឈប់ស្របទិសគ្នា ។

សមត្ថកិច្ចបានបញ្ជាក់ថា មានរថយន្តមួយគ្រឿងម៉ាក HYUNDAI MIGHTY ផលិតឆ្នាំ2005 ពាក់ស្លាកលេខភ្នំពេញ 3E-3701 ប្រភេទដឹកទំនិញធុនធំ ពណ៌ខៀវ អ្នកបើកបរឈ្មោះ ប៊ុន ដារ៉ាស្សី ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទិសដៅពីកើត ទៅទិសខាងលិច បានបុករថយន្តម៉ាក HYUNDAI COUNTY ពណ៌ខ្មៅ លឿងខ្ចី ពាក់ស្លាកលេខ ភ្នំពេញ 3E-6922 ប្រភេទដឹកអ្នកដំណើរធុនធំ អ្នកបើកបរឈ្មោះ វ៉ែន ម៉ៅ ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិវាលអំពិក ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ ឈប់ក្បែរជាយផ្លូវខាងជើង ក្បាលទៅទិសខាងលិច ហើយហួសទៅកៀរគោយន្តកន្រៃ្តម៉ាក KUBOTA ផលិតឆ្នាំ មិនដឹងពណ៌ក្រហម ប្រភេទកសិកម្មបើកបរដោយឈ្មោះ ហ៊ត់ វិត ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិព្រះធាតុ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ដឹកមនុស្សចំនួន០៣នាក់៖

១.ឈ្មោះ សេង ឡុងវិចិត្ត ភេទប្រុស អាយុ១១ឆ្នាំ រស់នៅភូមិព្រះធាតុ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ។
២.ឈ្មោះ សេង បុត្រា ភេទប្រុស អាយុ១៣ឆ្នាំ រស់នៅភូមិព្រះធាតុ ឃុំខ្វាវ ស្រុកជីក្រែង ។
៣.ឈ្មោះ ពក រឹទ្ធ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិគោកធំ ឃុំបុស្សស្រូវ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ ទិសដៅពីកើតទៅទិសខាងលិច ។

ក្នុងហេតុការណ៍នេះ បណ្តាលឲ្យស្លាប់មនុស្សចំនួន០១នាក់ ឈ្មោះ សេង ឡុងវិចិត្ត អ្នករួមដំណើរគោយន្តកន្រ្តៃ ពេលបញ្ជូនទៅមន្ទីរពេទ្យ របួសស្រាល០៣នាក់៖

១. ឈ្មោះ ហ៊ត់ វិត ភេទប្រុស អ្នកបើកបរគោយន្តកន្រ្តៃ ។ ២. ឈ្មោះ សេង បុត្រា ភេទប្រុស អ្នករួមដំណើរគោយន្តកន្រ្តៃ ។
៣. ឈ្មោះ ពក រឹទ្ធ ភេទប្រុស ។

ខូតខាតរថយន្តស្រាលចំនួន០២គ្រឿង និងគោយន្តកន្រៃ្តចំនួន០១គ្រឿង (ស្រាល ) ។
មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយអ្នកបើកបររថយន្ត HYUNDAI MIGHTY ស្លាកលេខ 3E-3701 បើកបរក្នុងល្បឿនលឿន ។

ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក និងប្រគល់សពជនរងគ្រោះ ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកវត្ថុតាង សមត្ថកិច្ចជំនាញយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកជីក្រែង ដើម្បីអនុវត្តតាមនីតិវិធីបន្ត ៕

មតិយោបល់