ភ្នំពេញៈ នារីវ័យក្មេងម្នាក់ ត្រូវប្តីរត់ចោល ហើយមកសំរាលកូននៅមន្ទីពេទ្យឯកជន មួយកន្លែង ដោយគ្មានប្រាក់ឲ្យពេទ្យដង្ហើយរកសសប្បុរជនជួយឧបត្ថម្ភ។
នារីវ័យក្មេងដែលសំរាលកូនគ្មានប្រាក់នោះមានឈ្មោះ ហ៊ុន ស្រីណេ អាយុ ២៣ឆ្នាំ មុខរបរ នៅផ្ទះ ជាកូនកំព្រាគ្មានឪពុកម្តាយ ហើយកូនស្រីដែលទើបនឹងកើតនេះ ជាកូនទី១ នាងស្នាក់នៅផ្ទះជួល ស្ថិតក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ។ ចំណែកឯប្តីហេងស៊យនោះមានឈ្មោះ ទីន ម៉ារីណា អាយុ ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ បានរត់ចោលអស់រយៈពេលជាង ១ខែមកហើយ។
នាងបានប្រាប់ឲ្យដឹងថា រូបនាង និងប្តីហេងស៊យនោះ បានស្រលាញ់គ្នា ហើយរួមរស់ជាមួយគ្នារយៈពេល ៣ឆ្នាំមកហើយ តាំងពីចាប់ដៃគ្នាមកប្តីហេងស៊យនេះ មិនដែលជួយធ្វើការរកប្រាក់ជួយគ្រួសារមួយថ្ងៃៗ គិតតែដើរលេងផឹកស៊ីពុំចូលផ្ទះ នៅពេលចូលផ្ទះម្តងៗតែងតែរករឿងនាង ពុំដែលលស់ថ្ងៃឡើយ រហូតដល់រូបនាងមានផ្ទៃពោះ ៨ខែ ហើយប្តីហេងស៊យរបស់នាងនោះបានរត់ចោលនាងទៅបាត់ដោយទុកឲ្យរូបនាងពពោះតែម្នាក់ឯងរហូតដល់គ្រប់ខែនៅតែមិនឃើញប្តីនាងត្រឡប់មកផ្ទះវិញ។ នៅល្ងាចថ្ងៃទី០២ ខែវិច្ឆិកា រូបនាងបានឈឺពោះនៅក្នុងបន្ទប់ផ្ទះជួលម្នាក់ឯង ហើយក៏ត្រូវបានអ្នកជិតខាងជួយដឹកនាងតាមម៉ូតូយកទៅសំរាកនៅមន្ទីពេទ្យឯកជនមួយកន្លែង (មន្ទីសំរាកព្យាបាលសន្តិភាព) រហូតដល់ម៉ោង ៥និង៣០នាទីទាបភ្លឺ ទើបក្រុមគ្រូពេទ្យបានធ្វើការវះកាត់បានកូនស្រី១។ ក្រោយពីធ្វើការវះកាត់រួចរាល់ហើយ ក្រុមគ្រូពេទ្យបានប្រាប់ថា ថ្លៃមុខកាំបិតចំនួនន៥០០ដុល្លាតែរូបនាងគ្មានប្រាក់មួយរៀលឲ្យគ្រូពេទ្យនោះទេ៕
មតិយោបល់