ព័ត៌មានជាតិ

រថយន្តបុកជាមួយម៉ូតូបណ្តាលឲ្យស្លាប់ម្នាក់នៅក្រុងសែនមនោរម្យ

មណ្ឌលគិរីៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃអង្គារ១៥កើត ខែជេស្ឋ ឆ្នាំខាលចត្វាស័ក.ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២២ នាវេលាម៉ោង១០និង០៤នាទី នៅលើកំណាត់ផ្លូវជាតិលេខ៧៦A ទល់មុខរមណីយដ្ឋានចំការការហ្វេចន្លោះគីឡូម៉ែត្រលេខ១២៨និងលេខ១២៩ ស្ថិតនៅក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរ្យ ខេត្តមណ្ឌលគិរី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូបណ្តាលឲ្យភាគីអ្នកបើកម៉ូតូស្លាប់នៅកន្លែងកើតហេតុ។

សេចក្តីរាយការណ៍បានឲ្យដឹងថាអ្នកបើករថយន្តមានឈ្មោះសួន ភា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នកបើកបររស់ខេត្តព្រះវិហារ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ន នៅភូមិពូលូង សង្កាត់រមនាក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ពុំមានរងរបួសបើកបររថយន្តម៉ាកRUBICCONពណ៌ប្រផេះពាក់ស្លាកលេខកម្ពុជាM.M1818រងការខូចខាតកង់មុខខាងឆ្វេង។

ចំណែកភាគីម៉ូតូបើកបរដោយឈ្មោះ ត្រាញ់ ប្រិច ភេទប្រុស អាយុ២៦ឆ្នាំជនជាតិព្នង មុខរបរបុគ្គលិកអង្គការWWFផ្នែកស្រាវជ្រាវមានទីលំនៅបច្ចុប្បន្នភូមិទួលឃុំមេម៉ងស្រុកកែវសីមាខេត្តមណ្ឌលគិរីបើកបរ។ម៉ូតូម៉ាកទ្រីមសងពណ៌ខ្មៅគញមានស្លាកលេខគ្មានបានស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះធ្វើការកាវាស់វែងនិងត្រួតពិនិត្យរួចបានរួចរាល់ប្រគល់សពទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។រីឯរថយន្តយកមករក្សាទុក្ខនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីរង់ចាំការដោះស្រាយនៅពេលក្រោយ៕

 

មតិយោបល់