ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីជួញដូរគ្រឿងញៀន

រតនគិរី: កម្លាំងនគបាលប៉ុស្ថិ៍បឹងកន្សែង សហការជាមួយ កម្លាំងអធិការ នគបាល ក្រុងបានលុងដឹកនាំ ដោយ លោកវរសេនីយ៍ឯក តេង សាវុធ អធិការរងចុះបង្ក្រាបករណី ជួញដូរគ្រឿងញៀន នៅចំណុចសណ្ឋាគារ ឆេងឡុកស្ថិតក្នុងភូមិ ទេសអន្លុង សង្កាត់ បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី នៅថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៦ វេលាម៉ោង ១៧និង៣០នាទី ។

យោងតាមរបាយការណ៍ពី សមត្ថកិច្ចបានឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ជៀម ភារម្យ ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ។ មានទីលំនៅភូមិថ្មី សង្កាត់ឡាបាន សៀក ក្រុងបានលុង ខេត្តរតនគិរី ។ បានដកហូត ថ្នាំញៀនជាប្រភេទ ម្សៅក្រាមពណ៌ស ១កូនថង់តូច និងទូរស័ព្ទ ដៃ១គ្រឿង ពណ៌ខ្មៅ ម៉ាក UOKITEL  ។

បច្ចុប្បន្ន ជនសង្ស័យឃុំខ្លួន នៅអធិការនគរបាល ក្រុងបានលុង ដើម្បីបំពេញសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់ ៕

photo_2016-08-23_08-15-07 ាស

មតិយោបល់