ព័ត៌មានជាតិ

សាលាឧទ្ធរណ៍បើកសវនាការកាត់ទោស ក្រុមសកម្មជនបក្សសង្គ្រោះ ជាតិ រឿងហឹង្សានៅស្ពាននាគ

ភ្នំពេញៈ តុលាការសាលាឧទ្ធរណ៍ បានលើកយកសំណុំរឿង ហឹង្សា នៅស្ពាននាគ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីថ្ងៃ ទី១៥ ខែកក្កដា ឆ្នាំ២០១៤ ដែលមានជនជាប់ចោទចំនួន ១១នាក់ រួមមានលោក មាជ សុវណ្ណរ៉ា ប្រធាននាយកដ្ឋានព័ត៌មាន និងសកម្មជនគណបក្សសង្ក្រោះជាតិចំនួន ១០នាក់ទៀត នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះ ។

ការបើកសវនាការ នៅព្រឹកនេះធ្វើឡើង តបតាមបណ្តឹង របស់សកម្មជន បក្សប្រឆាំងទាំង១១រូប ដែលពួកគេ មិនព្រម ទទួលយកសេចក្តីសម្រេច របស់តុលាការក្រុងភ្នំពេញ ដែលបានសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ ពួកគេម្នាក់ៗ មានរយៈពេលពី៧ ទៅ២០ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ ចូលរួមក្នុងចលនាកុបកម្ម និងដឹកនាំកុបកម្ម យោងតាមមាត្រា៤៥៧ និងមាត្រា៤៥៩ នៃក្រមព្រហ្មទណ្ឌ ៕

https://www.youtube.com/watch?v=PlEUDf3ARto&feature=youtu.be

Capture Capture1 Capture2

មតិយោបល់