បាត់ដំបងៈ កាលពីថ្ងៃ ព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥ ៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ អនុវត្តតាមយោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោ បល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងផ្នែកជំនាញធ្វើការឃាត់ខ្លួនជនសង័្សយចំនួន០៣នាក់ ពាក់ព័ន្ធករណីឆ បោកមួយករណី កាលពីថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០២២ ក្នុងនោះគឺ៖
១-ឈ្មោះ រឿន រដ្ឋា ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅ បណ្ដោះអាសន្នភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ២-ឈ្មោះ ដេត សំអឿន ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ៣-ឈ្មោះ សេង ដាវីត ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅ ភូមិព្រែកព្រះស្ដេច សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ។
ដកហូតបាន៖ ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ ពោធិសាត់ 1L-8600 ។
សូមជម្រាបជូនថាកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ មានករណីឆបោកមួយបានកើតឡើង នៅចំណុចក្រុមទី០៣ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលមានជនរងគ្រោះឈ្មោះ ប៉ូច គឿន ភេទប្រុស អាយុ ៤៦ឆ្នាំ មានទីលំនៅ ភូមិក្ដុល សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រូវជនសង័្សយខាងលើឆបោកម៉ូតូដូចខាងលើ ហើយក្រោយកើត ហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹង ចូលមកសមត្ថកិច្ចនគរបាល ។
ឆ្លងតាមរយៈការស្រាវជ្រាវ ទើបសមត្ថកិច្ចឃាត់ខ្លួនបាន និងដកហូតម៉ូតូប្រគល់ជូនជនរងគ្រោះវិញ ។
នៅពេលនេះនគរបាលក្រុងបានរៀបចំសំណុំរឿង បញ្ជូនជនសង័្សយមកកាន់ស្នងការដ្ឋាន ដើម្បចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
មតិយោបល់