ព័ត៌មានជាតិ

ជនសង្ស័យ​ ​៥​នាក់​ ​ត្រូវនគរបាល​ជំនាញ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ពាក់ព័ន្ធ​ពាក់ព័ន្ធ​ករណី​រក្សា​ទុក​ ជួញដូរ​ និង​ប្រើប្រាស់​សារធាតុ​ញៀន​

​សៀមរាបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១៨​ ខែមិថុនា​ ឆ្នាំ​២០២២​ សមត្ថកិច្ច​ខេត្តសៀមរាប​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ចំនួន​០៥​នាក់​ រួម​ជាមួយ​វត្ថុ​តាង​ទៅ​សាលាដំបូង​ខេត្ត​អនុវត្ត​តាម​នីតិវិធី​ ពាក់ព័ន្ធ​ករណី​រក្សា​ទុក​ ជួញដូរ​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ។​

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ព្រហស្បតិ៍​២​រោច​ ខែ​ជេ​ស្ធ​ ឆ្នាំខាល​ ចត្វា​ស័ក​ ព​.​ស​ ២៥៦៦​ ត្រូវ​នឹង​ថ្ងៃ​ទី​១៦​ ខែមិថុនា​ ឆ្នាំ​២០២២​ វេលា​ម៉ោង ​២២:០០​នាទី​ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង​ ចុះ​បង្ក្រាប​ករណី​ រក្សា​ទុក​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ នៅ​ចំណុច​លើ​ដងផ្លូវ​ស្ថិត​នៅ​ភូមិ​គោក​ត្នោត​ ឃុំ​ក​ណ្តែ​ក​ ស្រុក​ប្រាសាទបាគង​ ខេត្តសៀមរាប​ ។​

​ក្នុង​ប្រតិបត្តិការ​ខាងលើ​ កម្លាំង​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស-ស្រីពាក់ព័ន្ធ​នឹង​ករណី​នេះ​ចំនួន​៦​នាក់​ជា​បន្តបន្ទាប់​ ។​ ក្នុង​នោះ​ដកហូត​វត្ថុ​តាង​ម្សៅ​សង្ស័យ​ជា​សារធាតុ​ញៀន​ ចំនួន​១៤​កញ្ចប់​ ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​០១​គ្រឿង​ ឧបករណ៍​ប្រើប្រាស់​និង​សម្ភារៈ​វេច​ខ្ចប់​មួយ​ចំ​នួ​ និង​ទូរស័ព្ទ​ដៃ​ចំនួន​១០​គ្រឿង​ ៕

មតិយោបល់