ព័ត៌មានជាតិ

Update៖ សេចក្តីជូនដំណឹង! ទឹកទន្លេសេកុង បន្តហក់ឡើងដល់កម្ពស់ ១២.០០ម៉ែត្រ លើសកម្រិតប្រកាសអាសន្ន

ស្ទឹងត្រែងៈ យោងតាមផាករដ្ឋបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា គិតត្រឹមម៉ោង ១០ និង៣០នាទីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ ទឹកទន្លេសេកុង បន្តហក់ឡើងកម្ពស់ ១២.០០ម៉ែត្រ លើសកម្រិតប្រកាសអាសន្ន!

សកម្មភាពបងប្អូនកងទ័ព កំពុងជម្លៀសប្រជាពលរដ្ឋចេញពីលំនៅដ្ឋានទៅកាន់ទីទួលសុវត្ថិភាព ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលរងផលប៉ះពាល់ពីទឹកជំនន់ដោយសារការបាក់ទំនប់វារីអគ្គិសនី សេពានសេណាមណយ ស្ថិតនៅខេត្តអត្តពឺ ប្រទេសឡាវ មានចម្ងាយប្រមាណ ៧០គីឡូម៉ែត្រ ពីព្រំដែនកម្ពុជា-ឡាវ។

ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង កំពុងដឹកនាំក្រុមការងារប្រចាំការនៅមូលដ្ឋានផ្ទាល់ក្នុងស្រុកសៀមប៉ាង ដើម្បីតាមដានសភាពការណ៍ទឹកជំនន់ដែលកំពុងកើនឡើងជាលំដាប់ និងបន្តជម្លៀសបងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភា៕

មតិយោបល់