ព័ត៌មានជាតិ

ករណីរថយន្ត Ford មួយគ្រឿង បើកធ្លាក់ចូលប្រឡាយលូទឹកស្អុយ

ភ្នំពេញ: នាវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ មានករណីរថយន្តស៊េរីទំនើបមួយគ្រឿង បើកលឿនល្មមរអិលធ្លាក់ចូលប្រឡាយលូទឹកស្អុយ ខណ:មេឃកំពុងធ្លាក់ភ្លៀងមួយមេធំ ស្ថិតតាមបណ្ដោយផ្លូវបេតុងរោងចក្រដណបូលខៀវ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តម៉ាក ហ្វត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-9282 បើកបរដោយបុរសម្នាក់។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តខាងលើធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងពីជើងទៅត្បូង បម្រុងចូលចាក់សាំង ស្រាប់តែរអិលធ្លាក់ដាំក្បាលចូលប្រឡាយលូទឹកស្អុយតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកកន្លែងកើតហេតុ ដោយឃើញមិនប៉ះពាល់ដល់សម្បត្តិរដ្ឋ ក៏ប្រាប់ម្ចាស់ឲ្យស្ទូចរថយន្តទៅជួសជុលដោយខ្លួនឯង៕

មតិយោបល់