ព័ត៌មានជាតិ

ដើមក្រឡាញ់រលំបាក់ សង្កត់រថយន្តមួយគ្រឿង នៅតំបន់រមណីយដ្ឋានអង្គរ

សៀមរាប: យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២​ នៅវេលាម៉ោង១៧ និង១០នាទី ចំណុចខាងកើតប្រាសាទប្រែរូប ស្ថិតក្នុងភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ​ ក្រុងសៀមរាប ខេត្តសៀមរាប មានករណីគ្រោះថ្នាក់​ដោយធម្មជាតិ បាក់ដើមក្រឡាញ់សង្កត់ឡាន១គ្រឿង​ ម៉ាក Hiynai ពាក់​ស្លាកលេខសៀមរាប​ 2B-0061​ ពណ៌ខ្មៅ ប្រភេទទេសចរណ៍ ។

អ្នកបើកបរមានឈ្មោះ​ សោម ចាន់ថា ភេទប្រុស អាយុ៣៧ឆ្នាំ​ រស់នៅភូមិអូរទទឹង​ ឃុំព្រះដាក់​ ស្រុកបន្ទាយស្រី​ ខេត្តសៀមរាប អ្នករួមដំណើរចំនួន០៦​នាក់​ ស្រី​០៤​នាក់​ ជនជាតិអាមេរិក០៤នាក់ ភេទស្រី​ និងជនជាតិខ្មែរ០២នាក់​ ភេទប្រុស ។

គ្រោះថ្នាក់ខាងលើនេះ គ្មានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ដោយខូចខាតតែរថយន្តមួយកំណាត់មុខទាំងស្រុង​ ៕

មតិយោបល់