កោះកុងៈ នៅវេលាម៉ោង ៨និង០៥នាទីយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ បណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួសធ្ងន់ ២នាក់ ស្ថិតត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៤០-១៤១ លើផ្លូវជាតិលេខ៤ ភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។
ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើកំណត់រួចប្រគល់ សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំពោះរថយន្តក្រោយបង្កហេតុ រត់គេចបាត់ស្រមោលតែម្ដង។
សូមបញ្ជាក់៖ ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរករថយន្តបង្ក និងតៃកុង ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់៕
មតិយោបល់