ព័ត៌មានជាតិ

នគរបាលបង្ក្រាប​ករណីកាប់​ប្លន់​កាបូប​លុយ ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់

ព្រះសីហនុៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ដោយ​មានការ​ដឹកនាំ​បញ្ជា​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ បាន​ចាត់​ឲ្យ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​ ធ្វើការ​បង្ក្រាប​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​កាប់​ប្លន់​កាបូប​លុយ​)​ បង្ក​ដោយ​ជនសង្ស័យ​ចំនួន​០២​នាក់​ នៅ​ថ្ងៃ​ទី​២២​ ខែមិថុនា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ ១៣​និង​០០​នាទី​ នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៤​ ចំណុច​ភ្នំ​៩៣​ ស្ថិត​ក្នុងភូមិ​ស្មាច់​ដែង​ ឃុំ​រាម​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ ។​

​ជនសង្ស័យ​មានឈ្មោះ​ ឡា​ត់​ ជីវរ​ ភេទ​ប្រុស​ អាយុ​ ១៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ភូមិ​ទ្រា​រ​៤​ សង្កាត់​ស្ទឹង​មាន​ជ័យ​ រាជធានី​ភ្នំពេញ​ និង​២-​ឈ្មោះ​ យុ​ ភេទ​ប្រុស​ អាយុ ​២៥​ឆ្នាំ ​មុខរបរ​មិន​ពិតប្រាកដ​ មាន​ទីលំនៅ​សង្កាត់​បឹង​ត្របែក​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ បាន​ធ្វើ​សកម្មភាព​ទាញ​យក​កាបូប​ ហើយ​ប្រើ​ច្រ​វ៉ា​ក់​និង​កាំបិត​ដេញ​កាប់​ប្លន់​យក​កាបូប​លុយ​របស់​ជន​រង​គ្រោះ ​២​នាក់​ ប្ដី​ប្រពន្ធ​មាន​ទីលំនៅ​ភូមិ​អូរ​ចំណារ​ ឃុំ​អូរ​ឧក​ញ្ញ៉ា​ហេង​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ ខណៈ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ចេញពី​លក់ដូរ​ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​បិត​ត្រាំ​ង​ត្រឡប់​មក​ផ្ទះ​វិញ​ ។​

​ក្រោយ​ពេល​ធ្វើ​សកម្មភាព​ កម្លាំង​បាន​ឃាត់​ជនសង្ស័យ​បាន​០១​នាក់​ឈ្មោះ ​ឡា​ត់​ ជីវរ​ និង​ដកហូត​វ​ត្តុ​តាង​មួយ​ចំនួន​ក្នុង​រួម​មាន​ សាច់ប្រាក់​សុទ្ធ​ ម៉ូតូ​ គ្រឿង​អ​ល​ង្គ​ការ​ និង​ទូរស័ព្ទ​ផង​ដែរ​ ។​ ​

បច្ចុប្បន្ន​បាន​កសាង​សំណុំរឿង​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់​ ៕

មតិយោបល់