សៀមរាបៈ យោងតាមផេក អធិការដ្ឋាននគរបាល ក្រុងសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០៨និង៣០នាទីព្រឹក កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ទោ ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានការចូលរួមសហការជាមួយ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបបទ “រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន” នៅចំណុចលំនៅឋាន ស្ថិតនៅភូមិទី៦ សង្កាត់ ចុងឃ្នៀស ក្រុង/ខេត្តសៀមរាប ដោយឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
១-ឈ្មោះ សួរ គឹមស៊ាង ភេទស្រី ឆ្នាំកំណើត ១៩៩៣ ជនជាតិខ្មែរ មុខរបរគ្មាន មានទីលំនៅ ភូមិទី៦ សង្កាត់ចុងឃ្នៀស ក្រុង/ខេត្តសៀមរាប ។ (រក្សាទុក ជួញដូរ និងប្រើប្រាស់) (មានសារធាតុញៀននៅក្នុងខ្លួន) ។ ២-ឈ្មោះ នឿម ណារី ហៅម៉ាប់ រឺ ជ្រូក ភេទស្រី ឆ្នាំកំណើត ១៩៩២ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅ ភូមិទី១ សង្កាត់ចុងឃ្នៀស ក្រុង/ខេត្តសៀមរាប ។ (សមគំនិត ជួញដូរ និងប្រើប្រាស់) (មានសារធាតុញៀននៅក្នុងខ្លួន) ។
វត្ថុតាងដកហូតរួមមាន៖ ម្សៅមេតំហ្វេតាមីន ចំនួន០៣កញ្ចប់ ស្មើនឹងទម្ងន់១៤.៥៦ក្រាម(ទម្ងន់សុទ្ធ) ។
ទូរស័ព្ទដៃចំនួន០៤គ្រឿង ។
ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានការិយាល័យជំនាញ បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ៕
មតិយោបល់