ព័ត៌មានជាតិ

រថយន្តសាំយ៉ុងមួយគ្រឿង បើកបុកម៉ូតូឌ្រីមសង់ពេញទំហឹង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ: នៅវេលាម៉ោង៨និង៤៣នាទីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តម៉ាកសាំយ៉ុង មួយគ្រឿង បើកបុកម៉ូតូមួយគ្រឿង ពាក់ស្លាកលេខកំពង់ស្ពឺ 1B-8878 បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ទីតាំងស្ថិតតាមបណ្ដោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កហេតុ បើកបរធ្វើដំណើរតាមបណ្តោយ ផ្លូវ៦០ម៉ែត្រ ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែបុកម៉ូតូមួយគ្រឿងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ដួលរងរបួសធ្ងន់ ។ ភ្លាមៗនោះ ជនរងគ្រោះត្រូវបានរថយន្តដឹកយកទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។

ក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក បានចុះទៅពិនិត្យ ។ ករណីនេះ ក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំមិនទាន់ដឹងច្បាស់ថា សមត្ថកិច្ចមានចំណាត់ការយ៉ាងណានោះដែរ ទាំងនេះ គ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕

មតិយោបល់