ខេត្តកណ្ដាល : យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថានៅថ្ងៃអង្គារ ៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៣នាទី នៅចំណុចភូមិព្រែកតាទន់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។ជនរងគ្រោះ១នាក់
.ឈ្មោះ រ៉ុណ ដារ៉ូ ភេទប្រុស អាយុ១៩ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខ្មែរ មុខរបរ បុគ្គលិកដឹកជញ្ជូនអីវ៉ាន់ មានទីលំនៅភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។សម្ភារៈខូចខាតរួមមាន៖
-ម៉ូតូ១គ្រឿង ម៉ាកHonda Dream C125 ស៊េរីឆ្នាំ២០១២ ពណ៌ក្រហម ពាក់ផ្លាកលេខ 1BE-8528 បែកក្បាំង និងបាក់ខ្នងកង់ខាងមុខ។
ជនសង្ស័យចំនួន៥នាក់ ឃាត់ខ្លួន ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ម៉ោង១២នាទី។
១-ឈ្មោះ វ៉ុន ម៉េងហួត ភេទប្រុស អាយុ១៤ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិអញ្ជែងលើ ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ពិនិត្យទឹកនោមរកសារធាតុញៀន វិជ្ជមាន។
២-ឈ្មោះ ង៉ូក សុខណា ភេទប្រុស អាយុ១៨ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខ្មែរ មុខរបរកម្មករដំឡើងរោងការ មានទីលំនៅភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ពិនិត្យទឹកនោមរកសារធាតុញៀន អវិជ្ជមាន។
៣-ឈ្មោះ ឡាត់ លីអូ ភេទប្រុស អាយុ១៨ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខ្មែរ មុខរបរជួសជុលម៉ូតូ មានទីលំនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ពិនិត្យទឹកនោមរកសារធាតុញៀន អវិជ្ជមាន។
៤-ឈ្មោះ ស្រ៊ី សុខជា ភេទប្រុស អាយុ១៨ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខ្មែរ មុខរបរកម្មករធ្វើរោងការ មានទីលំនៅភូមិត្បូង ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ពិនិត្យទឹកនោមរកសារធាតុញៀន វិជ្ជមាន ។
៥-ឈ្មោះ ស្រេង ប៊ុនហេង ភេទប្រុស អាយុ១៧ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខ្មែរ មុខរបរជាងកាត់សក់ មានទីលំនៅភូមិក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ពិនិត្យទឹកនោមរកសារធាតុញៀន វិជ្ជមាន)។
វត្ថុតាងចាប់យក១កាំបិតខ្វែវ១ ២ជំពាមកៅស៊ូ១សភាពនៃរឿងហេតុនៅថ្ងៃទី២៤ខែមករាឆ្នាំ២០២៣វេលាម៉ោង៣រសៀវជនរងគ្រោះជិះម៉ូតូចេញពីផ្ទះមកឌុបសង្សារចេញពីធ្វើការ នៅសាវេនផាប់ នៅឃុំព្រែកតាមាក់ ពេលជិះម៉ូតូដល់រង្វង់មូលព្រែកតាមាក់ ក្រុមជនសង្ស័យមានគ្នា៥នាក់ បានជិះម៉ូតូ២គ្រឿង ដោយកាន់កាំបិតខ្វែវ និងជំពាមកៅស៊ូ ជិះដេញកាប់ជនរងគ្រោះ រហូតដល់ភូមិព្រែកតាទន់ ឃុំព្រះប្រសប់ ជនរងគ្រោះបានបិទភ្លើងម៉ូតូ ហើយជិះគេចចូលផ្លូវក្នុងភូមិ ពេលនោះជនរងគ្រោះជិះម៉ូតូបុកខឿនផ្លូវបណ្តាលឲ្យដួល បែក្បាំង និងបាក់ខ្នងកង់ម៉ូតូខាងមុខ បន្ទាប់មកជនរងគ្រោះបានលើកម៉ូតូយកទៅលាក់ក្នុងចំការចេក។ ចំណែកជនសង្ស័យរកជនរងគ្រោះមិនឃើញក៏នាំគ្នាទៅអង្គុយនៅមាត់ទន្លេ ភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ក្រោយមកកម្លាំងប៉ុស្តិ៍ព្រះប្រសប់ចុះល្បាត ប្រទះឃើញក៏ឃាត់ខ្លួន មកសាកសួរនៅអធិការដ្ឋាននគរបាល ស្រុកខ្សាច់កណ្តាល។តាមការឆ្លើយសារភាពរបស់ក្រុមជនសង្ស័យបញ្ជាក់ថាមូលហេតុដែលខ្លួនដេញកាប់ជនរងគ្រោះ ព្រោះក្រុមជនរងគ្រោះធ្លាប់ដេញកាប់ខ្លួន។ករណីនេះ បន្តអនុវត្តតាមនីតិវិធី។
ព័ត៌មានជាតិ
មតិយោបល់