ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្តាលឲ្យមានអ្នករងរបួស

ប៉ៃលិន: យោងតាមផេករបស់ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅវេលាម៉ោង ១១និង២០នាទី ថ្ងៃអាទិត្យ១១រោច ខែជេស្ឋ ឆ្នាំខាល ចត្វាសក ពស២៥៦៦ ត្រូវនិងថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ០១ករណី រវាងរថយន្តនិងម៉ូតូ (បើកបរស្របទិសគ្នាពីជើងទៅត្បូង) នៅចំណុចមុខផ្សារសាលាក្រៅ ស្ថិតក្នុងភូមិវាលឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឲ្យមនុស្សរបួសធ្ងន់ ០១នាក់ និងខូចខាតម៉ូតូចំនួន ០១គ្រឿង និងរថយន្តចំនួន០១គ្រឿង ។

ភាគីបើកបរម៉ូតូឈ្មោះ យ៉ុន ទេព ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិ អូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1C-5858 (រងរបួសបាក់ជើងខាងស្តាំ) ។

ភាគីបើកបររថយន្តឈ្មោះ គឹម ណារឹទ្ធ ភេទ ប្រុស អាយុ ៣៧ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន រស់នៅភូមិ ដូនឡ ឃុំសំក្រូច ស្រុកស្ទូងខេត្តកំពង់ធំ បើកបររថយន្តម៉ាក ហុីយ៉ាន់ដាយ ស្តារិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-5538 (គ្មានរងរបួស)។

មូលហេតុនៃការគ្រោះថ្នាក់ខាងលេីនេះបណ្តាលមកពីកត្តាមនុស្ស បើកបរបត់ខ្វះការប្រុងប្រយ័ត្ន និងបើកបរក្នុងល្បឿនលឿន។

បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនរីឯវត្ថុតាងរថយន្តនិងម៉ូតូ ត្រូវបានកម្លាំងជំនាញផ្នែកចរាចរណ៍ដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីដោះស្រាយតាមនីតិវិធី៕

 

មតិយោបល់