ព័ត៌មានជាតិ

ប្ដីប្រពន្ធ ២នាក់ បើកម៉ូតូឆ្លងថ្នល់មិនប្រយ័ត្ន ត្រូវរថយន្តបុក បណ្ដាលឲ្យរងរបួសធ្ងន់

សៀមរាប: នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២0២០ វេលាម៉ោង ១០និង២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងម៉ូតូ និងរថយន្តធុនធំ នៅលើ ផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះKmលេខ ៣៥៨និង៣៥៩ស្ថិតនៅភូមិរំដេង(ឈ្នាន់) ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ។

មានរថយន្តធុនធំ មួយគ្រឿង ប្រភេទដឹកអ្នកដំណើរ ម៉ាក KIA GRANBIAD ពណ៌ស .ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 3C.1353 បើកបរដោយឈ្មោះ មិនស្គាល់អត្តសញ្ញាណ បើកបរក្នុងទិសដៅពីកើតទៅលិច។ បានបុកម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1R.7617 បើកបរដោយឈ្មោះ បឿន នឿ ភេទប្រុស អាយុ ៤២ឆ្នាំ មានដឹកប្រពន្ធពីក្រោយឈ្មោះ ហួរ ហ៊ាក់ អាយុ ៣៤ឆ្នាំ រស់នៅភូមិមានជ័យ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ទាំងពីរនាក់បានបើកឆ្លងថ្នល់ពីត្បូងទៅជើងរួចបត់ឆ្វេងទៅទិសខាងលិច (អ្នកបើកបរពាក់មួកសុវត្ថិភាពអ្នករួមដំណើរមិនបានពាក់មួកសុវត្ថិភាព)។
ពេលកើតហេតុរួចអ្នកបើកបររថយន្តខាងលើ បានបើកបន្តទៅទិសខាងលិចទៀត ហើយបានបត់ត្រឡប់ក្រោយមកវិញទៅទិសខាងកើតដល់ចំណុចខាងលិចស្ពានផ្លាំងចម្ងាយ ៥០០ម៉ែត្រ ក៏បានចតរថយន្តទុកនៅលើថ្នល់ចំហៀងខាងស្ដាំបែរក្បាលទៅទិសខាងកើត រួចអ្នកបើកបរ បានចុះរត់គេចខ្លួនបាត់។
បណ្តាលឲ្យ៖
១/របួសធ្ងន់មនុស្ស ២នាក់ឈ្មោះ បឿន នឿ .ហួរ ហ៊ាក់ ។
២/ខូចខាតម៉ូតូ ១គ្រឿងធ្ងន់និងរថយន្ត ១គ្រឿងស្រាល។

មូលហេតុគ្រោះថ្នាក់បណ្តាលមកពី៖
+អ្នកបើកបរម៉ូតូហុងដាទ្រីម បើកឆ្លងថ្នល់ខ្វះការប្រុងប្រយ័ត្ននិងអ្នកបើកបររថយន្តមានល្បឿនលឿន។
+ចំណែកវត្ថុតាង ទាំងពីកម្លាំងជំនាញចរាចរណ៍បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់