ព័ត៌មានជាតិ

រថយន្តREVO បើកបរបុកម៉ូតូឌ្រីមសង់មួយគ្រឿង បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់សង្ស័យបាក់ជើង

ភ្នំពេញ: នៅវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី២៦ ខែមិថុនា ខែឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តម៉ាក TOYOTA HILUX REVO មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AK-7757 បើកបរបុកម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1N-6165 បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ សង្ស័យបាក់ជើង​ ទីតាំងស្ថិតតាមណ្តោយផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កហេតុ បើកបរធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ បានបុកម៉ូតូពេញទំហឹតបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ សង្ស័យបាក់ជើង ។ ភ្លាមៗនោះ ជនរងគ្រោះត្រូវបានរថយន្តពេទ្យដឹកយកទៅសង្រ្គោះបន្ទាន់ផងដែរ ។ ក្នុងហេតុការណ៍នេះ ទាំងរថយន្តនិងម៉ូតូ ក៏បានរងការខូចខាតធ្ងន់ធ្ងរផងដែរ ។

នៅក្រោយពេលកើតហេតុ ភាគីទាំងសងខាង បានធ្វើការចរចាគ្នា ជំហានបឋមនៅនឹងកន្លែងកើតហេតុ ។ ប៉ុន្តែករណីនេះ ក្រុមការងារ នៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំមិនទាន់ដឹងច្បាស់ថា ការចរចានោះត្រូវរ៉ូវគ្នាឬមួយមិនត្រូវនោះទេ ទាំងនេះគ្រាន់តែព័ត៌មានបឋមតែប៉ុណ្ណោះ ៕

មតិយោបល់