ព័ត៌មានជាតិ

បុរសជាចុងភៅម្នាក់ ជិះម៉ូតូចេញពីធ្វើការទៅផ្ទះ ត្រូវរថយន្តមិនចាំម៉ាក បុកពីក្រោយបណ្ដាលឲ្យស្លាប់ នៅផ្លូវ ៦០ម៉ែត្រ

ភ្នំពេញ: កាលពីវេលាម៉ោង ១០និង៣៥នាទីយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ ស្ថិតតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

១/ភាគីម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JK-3127 អ្នកបើកបរមានឈ្មោះ ប៊ុន សត្យារិទ្ធិ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ ចុងភៅ មានទីលំនៅស្ថិតនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ។
២/ភាគីរថយន្តពុំស្គាល់ម៉ាកតែ ស្គាល់ស្លាកលេខ ក្រោយពេលបុកបានជ្រុះកាងជាប់ ស្លាកលេខ ពាក់ស្លាកលេខ ភ្នំពេញ 2AE-8533 អ្នកបើកបរពុំស្គាល់អត្តសញ្ញាណ(រថយន្ដរត់បាត់ពីរកន្លែងកើតហេតុ)។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ ចេញពីធ្វើការទៅផ្ទះ ដោយបានបើកបរម៉ូតូធ្វើដំណើរស្របទិសជាមួយរថយន្ត ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ រថយន្តបានរេចង្កូតបុកម៉ូតូចំពីក្រោយចំហៀងខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះស្លាប់តែម្ដង។

បច្ចុប្បន្ន គ្រោះថ្នាក់ខាងលើត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោរង់ចាំការស្រាវជ្រាវបន្ដ
ចំពោះសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

មតិយោបល់