ព័ត៌មានជាតិ

ស្រ្តីម្នាក់រងរបួសបញ្ជូនទៅសង្រ្គោះភ្លាមៗបន្ទាប់ពីជិះម៉ូតូបុកជាមួយរថយន្តបត់ឆ្លងផ្លូវ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលស្ត្រីម្នាក់រងរបួសធ្ងន់ធ្ងរខណ:ពេលបើកម៉ូតូជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿងបត់ឆ្លងផ្លូវ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៣៥នាទីរសៀល ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លវសហព័ន្ធរុស្សី ភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកឡិចស្សីស ពាក់ស្លាកលេខ ភ្នំពេញ 2AO-2658 ដែលបើកបរតាមណ្តោយផ្លូវសហព័ន្ធរុស្សីក្នុងទិសដៅពីត្បូងទៅលជើង ខណ:ពេលមកដល់ចំណុចកើតហេតុខាលើបានស៊ីញ៉ូបត់ឆ្វេងឆ្លងផ្លូវបានពាក់កណ្តាលផ្លូវហើយស្រាប់តែមានស្ត្រីម្នាក់បើកម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពី ក្នុងទិសដៅស្របទិសគ្នាតាមក្រោយចាប់ហ្រ្វាំងមិនជាប់ក៏ជ្រុលទៅបុករថយន្តចំកង់មុខផ្នែកខាងឆ្វេងបណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ធ្ងរត្រូវបានដឹកយកទៅសង្រ្គោះភ្លាមៗ។

រោយកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំងរួចយកសម្ភារ:ទាំង២គ្រឿងទៅរក្សាទុកដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់