ជាការគួរឲ្យភ្ញាក់ផ្អើលមួយនៅពេលដែលគេបានរកឃើញសត្វល្មូនម្យ៉ាងដែលស្រដៀងទៅនឹងសត្វពស់តែនៅក្រោយមកអ្នកជំនាញបានអះអាងថាវាជាសត្វជីងចក់ដែលអត់ជើងទៅវិញ។វាមិនមែនជាលើកទីមួយទេដែលគេបានរកឃើញសត្វប្រភេទនេះនៅក្នុងរដ្ឋកាលីហ្វ័រញ៉ានោះព្រោះថាគេធ្លាប់បានរកឃើញវានៅ 4 កន្លែងផ្សេងគ្នាដូចជានៅពំនូកខ្សាច់មួយនៅក្បែរអាកាសយានដ្ឋានទីក្រុង ឡូអេនជើឡេស នៅនឹងកន្លែងចតឡានក្នុងតំបន់ Bakersfield ទីលានផ្ទុកប្រេងមួយកន្លែងនិងនៅក្បែរតំបន់វាលខ្សាច់ Mojave ។
អ្នកស្រាវជ្រាវនិងអ្នកវិទ្យាសាស្ត្របាននាំគ្នាសន្និដ្ឋានក្រោយបានដឹងរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយនេះដោយនិយាយថាវាបានបញ្ជាក់ថានៅមានជីវសត្វនិងប្លែកៗជាច្រើនទៀតដែលជឿថាមិនមានឯកសារកត់ត្រានោះទេដែលមាននៅក្នុងរដ្ឋ កាលីហ្វ័រញ៉ា៕
មតិយោបល់