យោងតាមប្រភពព័ត៌មានវីគី ដែលចុះផ្សាយកាលល្ងាចថ្ងៃទី ៧ ខែ កក្កដានេះបានឲ្យដឹងថា អតីតកីឡាករខ្សែការពារតោខៀវ Ashley Cole បានចូលរួមលេងឲ្យក្រុមស្ថិតនៅក្នុងក្របខណ្ឌ Serie A ដោយត្រូវពាក់អាវ ក្លិប Roma រយៈពេល ២ឆ្នាំ ។ នេះបើតាមការអះអាងរបស់ក្លិប។
ការចូលរួមលេងឲ្យ ក្លិប Roma គឺស្ថិតនៅក្នុងលក្ខណៈផ្ទេរដោយឥតគិតថ្លៃ ខណៈដែលកុងត្រាជាមួយនឹងតោខៀវ ផុតកំណត់កាលពីខែ កន្លងទៅ និងសម្រេចចិត្តលេងឲ្យ អ៊ីតាលី តែម្តង ខណៈអតីតក្លិបលែងត្រូវការខ្លួន។
ខ្សែបម្រើខាងឆ្វេង វ័យ ៣៣ ឆ្នាំ នឹងជួយក្លិប Roma ដើម្បីដណ្តើមពានពីក្លិប Juventus នៅរដូវកាលដែលចាប់ផ្តើមខាងមុខនេះ ៕
មតិយោបល់