ព័ត៌មានសិល្បៈ និងកម្សាន្ត

សមសួនណាស់ ព្រះនាងតូច ជេនណា តុបតែងក្នុងឈុតនេះ ដូចទេពអប្សរ

(ភ្នំពេញ)៖ ពិតណាស់ ព្រះនាងតូច ជេនណា ជាបុគ្គលក្នុងខ្សែរាជវង្ស ដែលពេលបច្ចុប្បន្ននេះ មានប្រជាប្រិយភាពខ្លាំង ក្នុងវិស័យសិល្បៈខ្មែរ ដែលមានមហាជនជាច្រើន ផ្ទុះការស្ញប់ស្ញែងពី សមត្ថភាព ទេពកោសល្យរបស់ ព្រះនាងតូចជាខ្លាំង មិនថា រាំ ឬច្រៀង និងសម្តែងទេ គឺល្អខ្លាំង ខណៈព្រះជន្មនៅតិចសោះ។

យ៉ាងណាមិញ ក្រៅពីរឿងទាំងនេះ ក្រឡេកទៅមើល អាកប្បករិយារបស់ព្រះនាងតូចវិញ ក៏ផ្ទុះការកោតសរសើរខ្លាំង សុភាពរាបសា និងថ្លៃថ្នូរប្រពៃខ្លាំងណាស់ សាកសមជានារីខ្មែរ ថែវប្បធម៌ជាខ្លាំង។
ជាក់ស្តែង ពេលថ្មីៗនេះ កាន់តែចម្រើនវ័យ ព្រះនាងតូច ជេនណា តុបតែងក្នុងឈុតនេះ ធ្វើឲ្យបណ្តាអ្នកគាំទ្រ ឃើញហើយភ្ញាក់គ្រប់គ្នា មើលទៅដូចមនុស្សពេញវ័យធំដឹងក្តី ស្រស់ស្អាតដូចទេពអប្សរ មុខមាត់ក៏ជះភាពទាក់ទាញ និងបង្កប់ភាពរមទម្យពីខាងក្នុង គួរឲ្យសរសើរខ្លាំងណាស់ ៕

មតិយោបល់