ព័ត៌មានជាតិ

ប្រើកាំបិតផ្គាក់ប្រដេញកាប់ជនរងគ្រោះរបួសស្ទើរស្លាប់ត្រូវបានស្រាវជ្រាវចាប់ខ្លួន

ជនសង្ស័យដៃដល់ដៃដល់២នាក់ក្នុងចំណោមគី្នគ្នា៣នាក់ ពាក់ព័ន្ឋនិងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(កាប់នឹងកាំបិតផ្គាក់) ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកស្នួល ដឹកនាំដោយលោកវរសេនីយ៍ឯកចាន់ សុខគីម អធិការស្រុកអធិការនគរបាលស្រុក ស្រាវជ្រាវចាប់ខ្លួនបាននៅថ្ងៃទី៣០ ខែមិថុនា ក្រោយពីពួកគេគេចខ្លួនបានមួយរយះពេល។
ជនសង្ស័យចំនួន០២នាក់រួមមាន៖១/. ឈ្មោះ ថន សុខហ៊ាង អាយុ១៨ឆ្នាំ ២/.ឈ្មោះ ឆន ម៉ាន់នី(ហៅតូនី) អាយុ២០ឆ្នាំ ពួកគេទាំងពីរនាក់រស់នៅ ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យទាំងពីរ បាននិយាយថា កាលពីយប់ថ្ងៃទី២៥ ខែមិថុនា ក្រុមជនរងគ្រោះមានគ្នីគ្នា៣នាក់ បានមកពួនស្ទាក់ចាំវាយពួកគេ។ ហើយពួកគេបានមកយកកាំបិតផ្គាក់ចំនួន២ដើម និងបានកាប់ទៅលើជនរងគ្រោះម្នាក់ ដែលកំពុងជិះម៉ូតូតែម្នាក់ឯងដោយកាប់ត្រូវចំក្បាលផ្នែកខាងក្រោយ។ ក្រោយធ្វើសកម្មភាពរួចពួកគេទាំង៣នាក់ បានគេចខ្លួន តែត្រូវនគរបាលស្រាវជ្រាវចាប់បាន២នាក់ និងកំពុងស្រាវជ្រាវតាមចាប់ខ្លួន១នាក់ទៀត៕

 

មតិយោបល់