យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា រថយន្ត១ គ្រឿង និងម៉ូតូចំនួន២គ្រឿង ត្រូវបានទឹកហូរវាយប៉ើងធ្លាក់តាមទឹកទៅផ្នែកខាងក្រោមទំនប់ព្រែកថ្លុង ស្ថិតក្នុងឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ខណៈធ្វើដំណើរឆ្លងកាត់សំណង់បង្ហៀរដែលទឹកកំពុងហូរបុកខ្លាំង នាល្ងាចថ្ងៃទី ២ ខែតុលា ឆ្នាំ ២០១៧ ។ ហេតុការណ៍ដ៏រន្ធត់ខាងលើនេះ មិនបានបង្កឲ្យគ្រោះថ្នាក់ដល់ជីវិតមនុស្សនោះទេ ប៉ុន្តែរថយន្តចំនួន ១គ្រឿង និងម៉ូតូ ចំនួន ២ គ្រឿង ត្រូវបានរងការខូចខាតយ៉ាងដំណំ៕
ព័ត៌មានជាតិ
មតិយោបល់