ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលម៉ូតូសណ្តោងរ៉ឺម៉កបើកដល់ផ្លូវបំបែកជា៣ បានជ្រុលទៅបុករថយន្តរងការខូចខាតកញ្ចក់ចំហៀងខាងក្រោយផ្នែកខាងឆ្វេងមួយផ្ទាំង។
ហេតុការណ៍នេះ គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវបេតុង ក្នុងបុរីសែនមនោរម្យ ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តស្តារិចមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AN-9625 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីលិចទៅកើត ខណៈពេលមកដល់ចំណុចកើតហេតុខាងលើ ស្របពេលនោះក៏មានម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីជើងទៅត្បូងចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលចង្កូតទៅបុករថយន្តចំហៀងខាងឆ្វេងផ្នែកខាងក្រោយ រងការខូចខាតបែកកញ្ចក់មួយផ្ទាំង តែសំណាងល្អមិនបណ្តាលឲ្យមាននណាម្នាក់រងរបួសនោះឡើយ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំង និងរាយការណ៍ទៅផ្នែក ជំនាញចុះធ្វើការវាស់វែងយកសម្ភារៈទាំង២ ដាក់ខាងនិងឲ្យដោះស្រាយគ្នាមួយជំហ៊ានសិន៕
មតិយោបល់