ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់រថយន្តដឹកប្រហិតចម្រុះខូចគុណភាពជាងពីរតោនដែលនាំចូលពីប្រទេសថៃ

បាត់ដំបងៈ យោងតាមផេករបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា នៅថ្ងៃ សុក្រ ៣កើតខែអាសាឍឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២២ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់នៅចំណុចគោលដៅចរាចរណ៍ ភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង វេលាម៉ោងប្រមាណ ១២និង០០នា ទីនគរបាលស្រុកកំរៀង ដែលមានលោកវរសេនី យ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុក បានដឹកនាំ កម្លាំងផ្នែកជំនាញឃាត់រថយន្តចំនួន០១ គ្រឿង ម៉ាកសាំយ៉ុងពណ៍ទឹកប្រាក់ ពាក់ស្លាក លេខកំពង់ចាម2A-0087 បើកបរដោយឈ្មោះសុខ ចាន់ភេទប្រុសអាយុ៣៤ ឆ្នាំរស់នៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោលខេត្តបាត់ដំបង ដោយបានត្រួតពិនិត្យលើរថយន្តឃើញមាន ប្រ ហិ តចម្រុះខូចគុណភាពប្រមាណជាង២,០០០គីឡូក្រាមដែលផ្ទុកពេញរថយន្ត។

នៅពេលនេះសមត្ថកិច្ចនគរបាលស្រុកបានបញ្ជូន ទាំងម្ចាស់និងប្រហិតចម្រុះទាំងនេះមកកាន់ការិយាល័យជំនាញនៅស្នងការដ្ឋានដើម្បីអនុវត្ត បន្តតាមនីតិវិធី ច្បាប់៕

 

មតិយោបល់