ព័ត៌មានជាតិ

បុរសម្នាក់បើករ៉ឺម៉កដឹកកូនឈើធ្លាក់ប្រឡាយបណ្តាលឲ្យស្លាប់ភ្លាមៗ

បន្ទាយមានជ័យ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាល ស្រុកស្វាយ ចេកបានឲ្យដឹងថានៅវេលាម៉ោង០៣និង៣០នាទី រសៀល ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ មានប្រជាពលរដ្ឋបានរាយការណ៍ថាមានករណីម៉ូតូម៉ាកវ៉េវអាល់ហ្វាស្លាកលេខ បាត់ដំបងAJ-3267ពណ៌ខ្មៅដឹកកូនឈើលក់ធ្លាក់ចូលក្នុងទឹកប្រឡាយចម្ងាយប្រហែល៥០០ម៉ែតចំណុចលូខ្ពស់ដោយពុំឃើញម្ចាស់នៅខាងលិចភូមិថ្មីឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោកអធិការបានបញ្ជាក់ថាក្រោយពីទទួលបានព័ត៌មានភ្លាមៗនោះកម្លាំងសមត្ថកិច្ចបានចុះទៅដល់និងសហការជាមួយប្រជាពលរដ្ឋរាវរកមនុស្សក៏ឃើញម្ចាស់ស្លាប់នៅក្នុងទឹកប្រឡាយក្រោមរ៉ឺម៉កដឹកកូនឈើមិនដឹងតាំងពីពេលណានោះទេហើយស្រង់សពឡើងមកលើនិងឆែកក្នុងកាបូបស្ពាយចំហៀងរបស់សពក៏បានឃើញ៖-អត្តសញ្ញាណប័ណ្ណឈ្មោះអិនសែនភេទប្រុសអាយុ៤១ឆ្នាំរស់នៅភូមិកៀនកែស២ឃុំគោកឃ្មុំស្រុកថ្មគោលខេត្តបាត់បង,-ទូរសព្ទម៉ាកសាំសុងពណ៌ខ្មៅ,-លុយខ្មែរ៤៦០.៧០០៛និងកាតចាក់វ៉ាក់សាំងកូវីដ-១៩។ក្រោយមកបានធ្វើការស្រាវជ្រាវសាច់ញាតិនិងរកឃើញក្រុមគ្រួសារផ្ទាល់ក៏បានប្រគល់សពយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

លោកអធិការបានបន្តថាមុនពេលកើតហេតុជនរងគ្រោះបានធ្វើដំណើរពីកើតទៅលិចពេលដល់ចំណុចលូខ្ពស់សង្ស័យគេចជង្ហុកបណ្តាលរ៉ឺម៉កប្រទាញម៉ូតូធ្លាក់ចូលទៅក្នុងប្រឡាយទឹកទាំងម៉ូតូនិងរ៉ឺម៉កសង្កត់មនុស្សក្នុងទឹកឈ្លក់ស្លាប់ដោយគ្មានអ្នកដឹងនឹងជួយទាន់៕

 

មតិយោបល់