បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងនគរបាលក្រុងប៉ោយប៉ែតបានឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាកាច់សោ.កម៉ូតូចំនួន០៤នាក់ក្នុងពេលប្រតិបត្តិការក្នុងនោះ០២នាក់រៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីអនុវត្តតាមនីតិវិធីនិង០២នាក់ទៀតមិនពាក់ព័ន្ធបានដោះលែងឲ្យមានសេរីភាព។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល្រុងប៉ោយប៉ែតបានឲ្យដឹងថា ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង០៦និង៤០នាទីព្រឹក មានប្រជាពលរដ្ឋរស់នៅភូមិបាលិលេយ្យ១សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានមកប្ដឹងរាយការណ៍ថាមានចោរកាច់កម៉ូតូម៉ាកZOOMER-Xពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំបង1AF-8726របស់គាត់ដែលបានជួលឲ្យឈ្មោះ ប៊ុន ចាន់ឌឿន ភេទស្រី អាយុ២០ឆ្នាំ នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ដោយពេលគាត់ឆែកGPSឃើញម៉ូតូចោរយកទៅទុកនៅចំណុចក្រោយសាលាសង្កាត់ផ្សារកណ្ដាលស្ថិតក្នុងភូមិផ្សារកណ្ដាលសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
លោកអធិការបានបញ្ជាក់ថាក្រោយពីទទួលបណ្តឹងភ្លាមនោះលោកបានចាត់តាំងកម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្ដាលនិងកម្លាំងជំនាញព្រហ្មទណ្ឌចុះទៅតាមGPSដែលបានបង្ហាញ។ពេលទៅដល់ចំណុចនោះក៏បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់៖១/-ឈ្មោះ បូ លីពៅ ហៅង៉ោល ភេទប្រុស អាយុ២៨ឆ្មាំ,២/-ឈ្មោះ សុវណ្ណ បូលី ភេទប្រុស អាយុ៣០ឆ្នាំ,៣/-ឈ្មោះកៅ ដុល្លា ភេទប្រុស អាយុ១៧ឆ្នាំ,៤/-ឈ្មោះជឿន ជាង ហៅទក់ ភេទប្រុស អាយុ២៨ឆ្នាំស្នាក់នៅភូមិផ្សារកណ្តាលទាំងអស់គ្នានិងដកហូតម៉ូតូ០៣គ្រឿងមាន៖១/-មានម៉ាកYAMAHAAEROXពណ៌ប្រផេះលាយទឹកប៊ិកគ្មានស្លាកលេខ,២/-មានម៉ាកZOOMER-Xពណ៌ខ្មៅដែលបាត់,៣/.ម៉ាកCBR150គ្មានស្លាកលេខនិងឧបករណ៍ដូចជាសោរដែកគាស់ស្នាប់ដៃនិងដែកកេសកែច្នៃមួយចំនួនហើយនាំខ្លួនមកអធិការដ្ឋាននគរបាលក្រុងដើម្បីសួរនាំកសាងសំណុំរឿងបញ្ជួនតាមនីតិវិធី។
លោកវរសេនីយ៍ឯកសៅសារឿនបានបញ្ជាក់បន្ថែមថាជនសង្ស័យឈ្មោះបូលីពៅហៅង៉ោលបានឆ្លើយសារភាពថាខ្លួននិងបក្ខពួកឈ្មោះកៅដុល្លាហៅឡាពិតជាបានធ្វើសកម្មភាពលួចម៉ូតូខាងលើពិតប្រាកដមែននិងធ្លាប់ជាប់ពន្ធនាគារពាក់ព័ន្ធករណីជួញដូរគ្រឿងញៀ។ដោយឡែកឈ្មោះសុវណ្ណបូលីភេទប្រុសអាយុ៣០ឆ្នាំនិងជឿនជាងហៅទក់ភេទប្រុសអាយុ២៨ឆ្នាំសមត្ថកិច្ចស្រាវជ្រាវឃើញថាពុំមានការពាក់ព័ន្ធអំពើលួចឡើយកម្លាំងជំនាញស្នើសុំធ្វើការអប់រំកិច្ចសន្យារួចឲ្យត្រឡប់ទៅផ្ទះវិញ។ចំពោះម៉ូតូរបស់ជនរងគ្រោះទាំង០២នាក់កម្លាំងជំនាញស្នើសុំធ្វើការប្រគល់ទទួលឲ្យទៅម្ចាស់ម៉ូតូវិញដើម្បីយកទៅប្រើប្រាស់៕
មតិយោបល់