ព័ត៌មានជាតិ

ករណីម៉ូតូបុកគ្នាខ្ទាតចូលរថយន្តបណ្តាលអោយកិនស្លាប់ម្នាក់និងរងរបួសធ្ងន់២នាក់ តាមបណ្តោយផ្លូវជាតិលេខ៤…

ភ្នំពេញ:នៅវេលាម៉ោង០៦:៤០នាទី ថ្ងៃទី០៨.០៧.២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតរវាងម៉ូតូនិងម៉ូតូខ្ទាតចូលរថយន្តបណ្ដាលឲកិនស្លាប់មនុស្សម្នាក់និងរបួសធ្ងន់០២នាក់ស្ថិតនៅតាមបណ្ដោយផ្លូវជាតិ៤ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
១/ភាគីម៉ូតូហុងដាឌ្រីមC125 ព៌ណខ្មៅ ពាក់ស្លាកលេខកណ្តាល 1AF-8468អ្នកបើកបរភេទប្រុសនិងអ្នករួមដំណើរភេទស្រី រងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ។
២/ភាគីម៉ូតូហុងដាឌ្រីមC125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1U-7176 អ្នកបើកបរភេទប្រុស មិនទាន់ស្គាល់អត្តសញ្ញាណ(ស្លាប់នៅកន្លែងកើតហេតុ)
+ដំណើររឿង÷តាមព៌តមានពីកន្លែងកើតហេតុបានឲដឹងថាមុនពេលកើតហេតុអ្នកបើកម៉ូតូទាំងពីរគ្រឿងបើកបរក្នុងទិសដៅផ្ទុយគ្នាពីកើតទៅលិច ម៉ូតូពាក់ស្លាកលេខ1AF-8468អ្នកបើកបរមិនប្រកាន់ស្ដាំ(បញ្ច្រាស់)លុះមកដល់ចំណុចកើតហេុតុក៏បុកគ្នាពេញទំហឹងបណ្ដាលឲភាគីម៉ូតូពាក់ស្លាកលេខ1U-7176ខ្ទាតចូលរថយន្តមួយគ្រឿងម៉ាកFUSOដឹកឥដ្ឋកិនស្លាប់តែម្ដង។
_បច្ចុប្បន្នករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើត្រូវបានប្រគល់ឲនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ។ចំណែកសពជនរងគ្រោះរង់ចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

មតិយោបល់