ព័ត៌មានជាតិ

ស្ត្រីម្នាក់រងរបួសប្រេះឆ្អឹងត្រគាក ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចររថយន្តប៉ះម៉ូតូពីក្រោយ

កណ្ដាល: យោងតាមផេកការិយាផ្សព្វផ្សាយតាមបណ្ដាញសង្គមបានឲ្យដឹងថា នៅថ្ងៃអាទិត្យ ៥ កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យរងរបួសប្រេះឆ្អឹងត្រគាក ស្រី ០១ នាក់ ត្រង់ចំណុចខាងមុខសាលាអន្តរជាតិ HIS លើផ្លូវលេខ១១៥ ស្ថិតនៅភូមិតាក្ដុលត្បូង សង្កាត់តាក្ដុល ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

អ្នកបើកបររថយន្ដ(ឃាត់ខ្លួន)ឈ្មោះ ទេព ជែមស៊្បន ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

–មានកម្រិតជាតិអាល់កុលចំនួន 0.973 mg/l

មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក TOYOTA PRIUS ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BD-1926 អ្នកបើកបរឈ្មោះ ទេព ជែមស៊្បន (ឃាត់ខ្លួន) រថយន្តបើកបរមានទិសដៅពីលិច ទៅ កើត លុះពេលធ្វើដំណើរ មកដល់ចំណុចកើតហេតុខាងលើ ក៏បានប៉ះម៉ូតូពីក្រោយមួយគ្រឿងម៉ាក HONDA ZOOMER X ពណ៌ស លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GW-0724 (ពាក់មួកសុវត្ថិភាព និងមានកញ្ចក់មើលក្រោយ) អ្នកបើកម៉ូតូឈ្មោះ រ៉ន ស្រីនីត ភេទស្រី អាយុ ២៤ឆ្នាំ មានទីលំនៅភូមិឈើខ្មៅ ឃុំឈើខ្មៅស្រុកកោះធំ ខេត្តកណ្ដាល (រងរបួសប្រេះឆ្អឹងត្រគាក ត្រូវបានរថយន្តដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យម្លិះដង្កោ) ម៉ូតូបើកបរមានទិសដៅ (ស្របទិសគ្នា) ។

បច្ចុប្បន្ន​មធ្យោបាយ ដែលពាក់ព័ន្ធត្រូវបានយកមករក្សាទុកបណ្តោះអាសន្ន នៅអធិកាដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់៕

មតិយោបល់