ព័ត៌មានជាតិ

អាណោចអាធ័មណាស់! បុរសម្នាក់ ជិះទូកទៅនេសាទត្រីក្នុងទឹកទន្លេ បណ្តាលឲ្យធ្លាក់ទឹកលង់ស្លាប់

កំពង់ឆ្នាំង: កាលពីវេលាម៉ោង៧និង៤១នាទីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ មានប្រជានេសាទត្រីម្នាក់ ធ្លាក់ពីលើទូក បណ្តាលឲ្យលង់ទឹកស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅក្នុងភូមិកំពង់ក្តារ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

សពជនរងគ្រោះឈ្មោះ ចាន់ និត ភេទប្រុស អាយុ២៦ឆ្នាំ ។

នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើ ធ្វើដំណើរទៅនេសាទត្រីទឹកទន្លេ ដោយជិះទូក ហើយមានអាការមិនស្រួលខ្លួន ងងឹតមុខ បណ្តាលឲ្យធ្លាក់ពីលើទូកចូលទៅក្នុងទឹកទន្លេ បណ្តាលឲ្យលង់ទឹកស្លាប់ អាណោចអាធ័ម ។ ហើយបានគេយកសពមកផ្ទះ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យសាកសព រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកទន្លេ ប្រាកដមែន ហើយអនុញ្ញាតឲ្យសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់