(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃចន្ទ ទី២៤ ខែឧសភានេះបានរាយការណ៍ពីករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន២,៧១៣នាក់ និងករណីស្លាប់ថ្មី ចំនួន៣០នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន២០៦នាក់ គឺជាអ្នកទោសនៅតាមពន្ធនាគារ។ គិតចាប់តាំងពីការឆ្លងរាតត្បាតរលកថ្មី បានផ្ទុះឡើងនៅក្នុងប្រទេសអាស៊ានមួយនេះ កាលពីខែមេសាកន្លងទៅ ថៃមានអ្នកឆ្លង COVID-19 សរុបកើនដល់១០៣,៣៥០នាក់។

ថៃបានកត់ត្រាករណីឆ្លងចំនួន ១៣២,២១៣នាក់ ក្នុងនោះស្លាប់៨០៦នាក់ និងជាសះស្បើយ៨៦,១០០នាក់៕

មតិយោបល់