ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះឃ្លាំងជួសជុលរថយន្តមួយកន្លែងបណ្ដាលឲ្យខូខាត៣គ្រឿង

ភ្នំពេញ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា អគ្គិភ័យបានឆាបឆេះយានដ្ឋានជួសជុលរថយ្តមួយកន្លែងបណ្ដាលឲ្យឆេះរថយន្តអស់ចំនួន៣គ្រឿងក្រោយពីកើតហេតុបានបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងដើម្បីជួយអន្តរាគមន៍បាញ់ពន្លត់។

គ្រោះអគ្គិភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅក្បែរស្តុបឯកឧត្តមជាសុផារ៉ា តាមបណ្ដោយផ្លូវលេខ៥៩៨ ក្នុងភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯកព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់ពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថាដោយមានការរាយការណ៍ពីប្រជាពលរដ្ឋមកកាន់លេខទូរស័ព្ទHotlineរបស់យើងភ្លាមៗនោះលោកក៏បានបញ្ជាឲ្យកម្លាំងជំនាញគ្រប់គោលដៅទាំងអស់ក្នុងរាជធានីភ្នំពេញចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ភ្លាមៗផងដែរ។

លោកនាយការិយាល័យបានបញ្ជាក់ថាដោយនៅក្នុងរង្វង់ប្រតិបត្តិការនេះគឺកម្លាំងសមត្ថកិច្ចរបស់យើងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងក្នុងនោះរួមមានរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញចំនួន២២គ្រឿងប្រើប្រាស់ទឹកអស់២២ឡានស្មើរនឹង៨៨ម៉ែត្រគូប,រថយន្តជំនួយមកពីសាលាខណ្ឌឫស្សីកែវចំនួន១គ្រឿងមិនបានប្រើប្រាស់ទឹក,រថយន្តក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វារចំនួន៦គ្រឿងមិនបានប្រើប្រាស់ទឹក,រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១គ្រឿងមិនបានប្រើប្រាស់ទឹកទើបបាញ់ពន្លត់ជាស្ថាពរនៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់នាថ្ងៃខែឆ្នាំដដែរ។

លោកវរសេនីយ៍ឯកបានបញ្ជាក់ថាចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះបានឆាបឆេះរថយន្តចំនួន៣គ្រឿងអស់ទាំងស្រុងម៉ាកធុនត្រា១គ្រឿង,ម៉ាកឡិចស៊ីសNX200T១គ្រឿងនិងម៉ាកCRV១គ្រឿងទំហំ(២០ម៉ែត្រx៣០ម៉ែត្រ)សាងសង់អំពីដែកប្រក់ស័ង្កសី។ចំពោះមូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះអគ្គិភ័យខាងលើនេះគឺដោយសារតែការឆ្លងចរន្តអគ្គីសនីបង្កជាអគ្គិភ័យ៕

 

 

 

មតិយោបល់