ប៉េកាំង៖ ក្រុមហ៊ុនលក់ទំនិញតាមអនឡាញយក្សរបស់ចិន Alibaba Group Holding Ltd ត្រូវបានគេដឹងថា បានចំណាយ ១០០ដុល្លារអាមេរិក ក្នុងការវិនិយោគទុនទៅលើគេហទំព័រ Mei.com ដែលជាគេហទំព័រលក់ទំនិញពពួកតម្លៃថ្លៃ ជាពិសេសគឺខាង Fashion។
ព័ត៌មាននេះត្រូវបានទម្លាយក្រោយពេលដែល Alibaba អះអាងថា ខ្លួនបានសហការជាមួយ Tmall ក្នុងការជួយ Mei.com ពង្រីកនូវឥទ្ធិពលក្នុងការលក់ ដោយជួយគ្រប់វិស័យ ប៉ុន្តែ Alibaba មិនបានប្រកាសជាចំហថាខ្លួនបានវិនិយោគលើ Mei.com នោះទេ។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីលក់ IPO ទទួលបានប្រាក់ជាង ២៥ពាន់លានដុល្លារអាមេរិក មក Alibaba បានចាប់ផ្ដើមធ្វើការវិនិយោគស្ទើរតែគ្រប់វិស័យដើម្បីពង្រីកទីផ្សារ៕
មតិយោបល់